
កាលបរិច្ឆេទ: ១៣ ឧសភា ២០២៦ / សុខភាព / Author : ATH Sokren
សហគ្រាសផលិតឱសថប៉េប៉េអឹម សហការជាមួយក្រុមហ៊ុន Biocodex បានរៀបចំកម្មវិធី Women’s Health Day 2026 ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែឧសភា ដែលជាព្រឹត្តិការណ៍ស្តីពីសុខភាពស្រ្តី នៅក្នុងផ្សារទំនើបជីប ម៉ុង ២៧១ រាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនេះដែលគាំទ្រជាពិសេសដោយផលិតផលម៉ាក Saforelle និងដែលផ្តោតសំខាន់ទៅលើការបង្កើនការយល់ដឹង និងវិធានការកាពារ ត្រូវបានបង្កើតឡើងក្នុងបំណងអប់រំអំពីការថែរក្សាសុខភាពអនាម័យតំបន់ឯកជនរបស់ស្រ្តី។
បើតាមប្រសាសន៍របស់លោក តិច ស៊ីម៉ូ នាយកពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម កម្មវិធីនេះរៀបចំឡើងដើម្បី «លើកកម្ពស់សុខភាពស្រ្តី និងផ្តល់ឱ្យពួកគេនូវចំណេះដឹងចាំបាច់ដើម្បីយល់ដឹងកាន់តែច្បាស់ និងថែរក្សាសុខភាពអនាម័យផ្លូវភេទរបស់ពួកគេ»។ មានវត្តមាននៅជាន់ក្រោមនៃផ្សារទំនើបជីប ម៉ុង ស្តង់របស់សហគ្រាសផលិតឱសថប៉េប៉េអឹមទទួលបានចំណាប់អារម្មណ៍ពីអ្នកចូលទស្សនាយ៉ាងច្រើនកុះករតាំងពីថ្ងៃទីមួយមកម្ល៉េះ។ ក្នុងអំឡុងពេលបីថ្ងៃនេះ អ្នកចូលរួមអាចទទួលបានការពិគ្រោះជំងឺដោយឥតគិតថ្លៃដែលផ្តល់ជូនដោយគ្រូពេទ្យឯកទេសរោគស្រ្តីមួយរូបដែលជាដៃគូសហការ។
ជាផលិតផលរបស់ប្រទេសបារាំង ទឹកអនាម័យ Saforelle កំពុងវិវត្តទៅមុខបន្តិចម្តងៗនៅលើទីផ្សារកម្ពុជា។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងស្រុក លោកតិច ស៊ីម៉ូ គូសបញ្ជាក់ថា៖ «ទទួលស្គាល់ថា ជាផលិតផលដែលមានគុណភាព និងសុវត្ថិភាព ទឹកអនាម័យ Saforelle ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗពីសំណាក់ស្រ្តីខ្មែរ និងត្រូវបានគ្រូពេទ្យឯកទេសរោគស្រ្តីណែនាំឱ្យប្រើប្រាស់ទៀតផង»។
ចំណែកឯកញ្ញា Lorène Metral ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Biocodex បានរម្លឹកថា ទឹកអនាម័យ Saforelle គឺជាផលិតផលលំដាប់លេខ១ ក្នុងឱសថស្ថាននៅប្រទេសបារាំង និងប៊ែលហ្សីក។ Saforelle មានវត្តមាននៅកម្ពុជាជាងដប់ឆ្នាំមកហើយ បច្ចុប្បន្នផលិតផលនេះក្លាយជាផលិតផលឈានមុខគេនៅកម្ពុជា។ «ទឹកអនាម័យ Saforelle ត្រូវបានគ្រូពេទ្យឯកទេសរោគស្រ្តីចេញវេជ្ជបញ្ញាយ៉ាងទូលំទូលាយ មិនថានៅតាមគ្លីនិក មន្ទីរពេទ្យរដ្ឋ ឬក៏មន្ទីរពេទ្យឯកជននោះទេ។ ឥឡូវ ប្រជាពលរដ្ឋខ្មែរជាច្រើនស្គាល់ច្បាស់ពីផលិតផលនេះ»។ នេះជាការពន្យល់របស់កញ្ញា Lorène Metral ទៅកាន់បណ្តាញផ្សព្វផ្សាយ ដោយសង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទំនងបែបអប់រំជាមួយស្រ្តី។
ស្របពេលជាមួយគ្នានេះដែរ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការរៀបចំសន្និសីទវិទ្យាសាស្រ្តស្តីពី «ស្វែងយល់ពីការថែរក្សាសុខភាពអនាម័យតំបន់ឯកជន និងកំហុសឆ្គងទាំងប្រាំប្រកាដែលស្រ្តីតែងតែប្រព្រឹត្ត»។ ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិតឯក ម៉េងលី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី កិច្ចប្រជុំដែលបានធ្វើឡើងនៅសណ្ឋាគារ Fairfield គឺជាឱកាសដើម្បីលើកឡើងពីប្រធានបទសំខាន់ៗទាក់ទងនឹងសុខភាពស្ត្រី និងចែករំលែកអនុសាសន៍ទាក់ទងនឹងការអនុវត្តជាក់ស្តែង។
តាមរយៈគំនិតផ្តួចផ្តើមនេះ សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុន Biocodex មានបំណងពង្រឹងការយល់ដឹងអំពីការអនុវត្តអនាម័យផ្លូវភេទល្អ និងចូលរួមចំណែកដល់ការថែទាំសុខភាពស្ត្រីនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕